មិត្តភក្ដិអួតអាងតែងតែចំណាយលុយយ៉ាងច្រើនរបស់គេទិញរបស់ថ្លៃៗ ហើយអ្វីដែលសំខាន់គឺពួកគេព្យាយាមបង្អួតរបស់ថ្លៃៗទាំងនោះដល់អ្នកឱ្យដឹង ធ្វើឱ្យអ្នកមិនអាចទប់ចិត្តបាន ក៏ទិញសម្ភារៈថ្លៃៗតាម។ ពិតជាខ្ជះខ្ជាយណាស់ដោយគ្រាន់តែទិញសម្ភារៈមកបង្អួតគ្នាដូច្នោះ!
2. មិត្តភក្ដិឈ្នានិស៖ប្រភេទមិត្តបែបនេះចូលចិត្តតែតាមផ្ចាញ់ ឬចេះតែឌឺដងលោកអ្នក ពិសេសពេលមានទ្រព្យសម្បត្តិច្រើន។
3. មិត្តភក្ដិដែលចូលចិត្តដើរផ្សារដូចមនុស្សញៀនផ្សារ៖ប្រភេទមិត្តនេះចេះតែចង់ចាយលុយ។ ឱ្យតែមានលុយក្នុងដៃ គឺត្រូវដើរផ្សារទិញនេះទិញនោះ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏ត្រូវទៅជាមួយពួកគេដែរ។ មិនយូរមិនឆាប់ គឺត្រូវចំណាយដូចគ្នាដោយសារតែពើបប្រទះនឹងរបស់ដែលខ្លួនពេញចិត្ត។
4. មិត្តភក្ដិអ្នកមាន៖ពួកគេចូលចិត្តចំណាយលុយលើឥវ៉ាន់ថ្លៃៗ ចូលហាងធំៗ ធ្វើឱ្យយ៉ាងណាឱ្យតែបានចាយលុយ និងមានគេដឹងថាខ្លួនមានលុយច្រើន។ មិនយូរមិនឆាប់ គង់តែជាប់បំណុលមិនខាន។
5. មិត្តភក្ដិដែលចូលចិត្តសួររឿងផ្ទៃក្នុងទោះគេមិនចង់ប្រាប់៖មិត្តប្រភេទនេះចូលចិត្តសួរអ្នកពីរឿងប្រាក់ខែ ចាយលុយរបៀបម៉េច ហើយឆ្លៀតឱកាសខ្ចីលុយតែម្ដង។
6. មិត្តភក្ដិចូលចិត្តឱ្យប៉ាវ៖ចង់ទៅញ៉ាំអី ទៅមើលកុន ឬទៅកន្លែងណាក៏ដោយឱ្យតែជាកន្លែងចេញលុយ គឺពួកគេតែងតែអូសអ្នកទៅតាមជានិច្ចដើម្បីចេញលុយ។
7. មិត្តភក្ដិដែលមានគំនិតអគតិ៖ខណៈពេលដែលលោកអ្នកខំធ្វើការចង់ស្លាប់ដើម្បីរកលុយ បែរជាមានមិត្តម្នាក់មកនិយាយថាការងារមិនរីកចម្រើន នោះលោកអ្នកប្រាកដជាបាក់ទឹកចិត្តជាមិនខាន៕
No comments:
Post a Comment