មនុស្សគ្រប់រូប តែងតែរំពឹងថា ខ្លួនមានសុខភាពល្អ គ្មានជំងឺឈឺថ្កាត់ ព្រោះបើសុខភាពមិនល្អ មិនអាចធ្វើអ្វីបានទេ សម្បីតែប្រកបមុខរបរ និងធ្វើការងារគ្រប់បែបយ៉ាង។ ដូចពាក្យមួយពោលថា សុខភាពជាមាសប្រាក់ និងជាអ្វីគ្រប់យ៉ាង។ ដូចនេះ តើអ្នកគួរបរិភោគ ឬជ្រើសរើសបន្លែ និងផ្លែឈើប្រភេទណា មកថែទាំសុខភាពអ្នកនោះ?
1. បើអ្នកប្រើខួរក្បាលគិតច្រើនពេក អ្នកគួរបរិភោគផ្លែចេក ព្រោះវាជួយបំប៉នខួរក្បាលអ្នក។ 2. ប្រសិនបើអ្នកប្រើភ្នែកច្រើនពេក ដូចជា មើលកុំព្យូទ័រយូរ ឬមើលឯកសារយូរ អ្នកអាចជ្រើសរើសការបរិភោគល្ហុង ព្រោះវាជួយដល់ភ្នែកអ្នក។ 3. បើធ្មេញអ្នកចេញឈាម អ្នកគួរតែពិសារផ្លែគីវី ដើម្បីបំបាត់អាការ:នេះ។ 4. ប្រសិនបើអ្នកមានជំងឺបេះដូង អ្នកគួរជ្រើសរើសផ្លែក្រូចថ្លុងមកពិសារ។ 5. អ្នកដែលជក់បារីច្រើន អាចពិសារផ្លែទំពាំងបាយជូរបាន ដើម្បីជួយដល់សួត។ 6. ដើម្បីការពារស្នាមជ្រួញលើមុខ ផ្លែឈើដែលល្អបំផុត គឺផ្លែស្វាយ។ 7. បើអ្នករាគរូស អាចពិសារផ្លែប៉ោមបាន គឺល្អណាស់។ 8. ឈឺក្រពះ ផ្លែល្ហុង គឺមានប្រសិទ្ធភាពបំផុត ក្នុងការព្យាបាល។ ដូចនេះ បើអ្នកមានអាការ:ដូចខាងលើ អ្នកគួរតែជ្រើសរើសបន្លែ និងផ្លែឈើទាំងនេះមកបរិភោគ ដើម្បីទទួលបានសុខភាពល្អ៕
No comments:
Post a Comment