Monday, January 8, 2018

បន្លែ និង​ផ្លែឈើ​សម្រាប់​សុខភាព​ល្អ​

January 08, 2018 0

មនុស្ស​គ្រប់រូប តែងតែ​រំពឹងថា ខ្លួន​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​ឈឺ​ថ្កាត់ ព្រោះ​បើ​សុខភាព​មិនល្អ មិន​អាច​ធ្វើ​អ្វី​បានទេ សម្បី​តែ​ប្រកបមុខរបរ និង​ធ្វើ​ការងារ​គ្រប់បែបយ៉ាង​។ ដូច​ពាក្យ​មួយ​ពោលថា សុខភាព​ជា​មាស​ប្រាក់ និង​ជា​អ្វី​គ្រប់​យ៉ាង​។ ដូចនេះ តើ​អ្នក​គួរ​បរិភោគ ឬ​ជ្រើសរើស​បន្លែ និង​ផ្លែឈើ​ប្រភេទ​ណា មក​ថែទាំ​សុខភាព​អ្នកនោះ​?

1.​ ​បើ​អ្នក​ប្រើ​ខួរក្បាល​គិត​ច្រើនពេក អ្នក​គួរ​បរិភោគ​ផ្លែ​ចេក ព្រោះ​វា​ជួយ​បំប៉ន​ខួរក្បាល​អ្នក​។​ 2.​ ​ប្រសិនបើ​អ្នក​ប្រើ​ភ្នែក​ច្រើនពេក ដូចជា មើល​កុំព្យូទ័រ​យូរ ឬ​មើល​ឯកសារ​យូរ អ្នក​អាច​ជ្រើសរើស​ការបរិភោគ​ល្ហុង ព្រោះ​វា​ជួយ​ដល់​ភ្នែក​អ្នក​។​ 3.​ ​បើ​ធ្មេញ​អ្នក​ចេញ​ឈាម អ្នក​គួរតែ​ពិសារ​ផ្លែ​គី​វី ដើម្បី​បំបាត់​អាការ​:​នេះ​។​ 4.​ ​ប្រសិនបើ​អ្នក​មាន​ជំងឺ​បេះដូង អ្នក​គួរ​ជ្រើសរើស​ផ្លែ​ក្រូចថ្លុង​មក​ពិសារ​។​ 5.​ ​អ្នក​ដែល​ជក់បារី​ច្រើន អាច​ពិសារ​ផ្លែ​ទំពាំងបាយជូរ​បាន ដើម្បី​ជួយ​ដល់​សួត​។​ 6.​ ​ដើម្បី​ការពារ​ស្នាម​ជ្រួញ​លើ​មុខ ផ្លែ​ឈើ​ដែល​ល្អ​បំផុត គឺ​ផ្លែស្វាយ​។​ 7.​ ​បើ​អ្នក​រាគរូស អាច​ពិសារ​ផ្លែ​ប៉ោម​បាន គឺ​ល្អ​ណាស់​។​ 8.​ ​ឈឺ​ក្រពះ ផ្លែ​ល្ហុង គឺ​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការព្យាបាល​។​ ​ដូចនេះ បើ​អ្នក​មាន​អាការ​:​ដូចខាងលើ អ្នក​គួរតែ​ជ្រើសរើស​បន្លែ និង​ផ្លែឈើ​ទាំងនេះ​មក​បរិភោគ ដើម្បី​ទទួលបាន​សុខភាព​ល្អ​៕

Thursday, December 7, 2017

មិត្ត​ភក្ដិ 7 ប្រភេទ​នាំ​ឱ្យ​ហិន​ហោច​ទ្រព្យ

December 07, 2017 0
មិត្ត​ភក្ដិ 7 ប្រភេទ​នាំ​ឱ្យ​ហិន​ហោច​ទ្រព្យ 1. មិត្ត​ភក្ដិ​អួត​អាង៖

មិត្ត​ភក្ដិ​អួត​អាង​តែង​តែ​ចំណាយ​លុយ​យ៉ាង​ច្រើន​របស់​គេ​ទិញ​របស់​ថ្លៃៗ ហើយ​អ្វី​ដែល​សំខាន់​គឺ​ពួក​គេ​ព្យាយាម​បង្អួត​របស់​ថ្លៃៗ​ទាំង​នោះ​ដល់​អ្នក​ឱ្យដឹង ធ្វើ​ឱ្យ​អ្នក​មិន​អាច​ទប់​ចិត្ត​បាន ក៏​ទិញ​សម្ភារៈ​ថ្លៃៗ​តាម​។ ពិត​ជា​ខ្ជះ​ខ្ជាយ​ណាស់​ដោយ​គ្រាន់​តែ​ទិញ​សម្ភារៈ​មក​បង្អួត​គ្នា​ដូ​ច្នោះ!

2. មិត្ត​ភក្ដិ​ឈ្នា​និស៖

ប្រភេទ​មិត្ត​បែប​នេះ​ចូល​ចិត្ត​តែ​តាម​ផ្ចាញ់ ឬ​ចេះ​តែ​ឌឺ​ដង​លោក​អ្នក ពិសេស​ពេល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។

3. មិត្ត​ភក្ដិ​ដែល​ចូល​ចិត្ត​ដើរ​ផ្សារ​ដូច​មនុស្ស​ញៀន​ផ្សារ៖

ប្រភេទ​មិត្ត​នេះ​ចេះ​តែ​ចង់​ចាយ​លុយ។ ឱ្យ​តែ​មាន​លុយ​ក្នុង​ដៃ គឺ​ត្រូវ​ដើរ​ផ្សារ​ទិញ​នេះ​ទិញ​នោះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​អ្នក​ក៏​ត្រូវ​ទៅ​ជាមួយ​ពួក​គេ​ដែរ។ មិន​យូរ​មិន​ឆាប់​ គឺ​ត្រូវ​ចំណាយ​ដូច​គ្នា​ដោយ​សារ​តែ​ពើប​ប្រទះ​នឹង​របស់​ដែល​ខ្លួន​ពេញ​ចិត្ត។

4. មិត្ត​ភក្ដិ​អ្នក​មាន៖

ពួក​គេ​ចូល​ចិត្ត​ចំណាយ​លុយ​លើ​ឥវ៉ាន់​ថ្លៃៗ​ ចូល​ហាង​ធំៗ ធ្វើ​ឱ្យ​យ៉ាង​ណា​ឱ្យ​តែ​បាន​ចាយ​លុយ​ និង​មាន​គេ​ដឹង​ថា​ខ្លួន​មាន​លុយ​ច្រើន។ មិន​យូរ​មិន​ឆាប់ គង់​តែ​ជាប់​បំណុល​មិន​ខាន។

5. មិត្ត​ភក្ដិ​ដែល​ចូល​ចិត្ត​សួរ​រឿង​ផ្ទៃ​ក្នុង​ទោះ​គេ​មិន​ចង់​ប្រាប់៖

មិត្ត​ប្រភេទ​នេះ​ចូល​ចិត្ត​សួរ​អ្នក​ពី​រឿង​ប្រាក់​ខែ ចាយ​លុយ​របៀប​ម៉េច ហើយ​ឆ្លៀត​ឱកាស​ខ្ចី​លុយតែ​ម្ដង។

6. មិត្ត​ភក្ដិ​ចូល​ចិត្ត​ឱ្យ​ប៉ាវ៖

ចង់​ទៅ​ញ៉ាំអី ទៅ​មើល​កុន ឬ​ទៅ​កន្លែង​ណា​ក៏​ដោយ​ឱ្យ​តែ​ជា​កន្លែង​ចេញ​លុយ គឺ​ពួក​គេ​តែង​តែ​អូស​អ្នក​ទៅតាម​ជានិច្ច​ដើម្បី​ចេញ​លុយ។

7. មិត្ត​ភក្ដិ​ដែល​មាន​គំនិត​អគតិ៖

ខណៈ​ពេល​ដែល​លោក​អ្នក​ខំ​ធ្វើ​ការ​ចង់ស្លាប់​ដើម្បី​រក​លុយ បែរ​ជា​មាន​មិត្ត​ម្នាក់​មក​និយាយ​ថា​ការ​ងារ​មិន​រីក​ចម្រើន នោះ​លោក​អ្នក​ប្រាកដ​ជា​បាក់​ទឹក​ចិត្ត​ជា​មិន​ខាន៕

Wednesday, December 6, 2017

អាការៈ និង​សញ្ញា នៃ​ភាព​តាន​តឹង​ផ្លូវចិត្ត និង​ការ​ថប់​អារម្មណ៍

December 06, 2017 0
អាការៈ និង​សញ្ញា នៃ​ភាព​តាន​តឹង​ផ្លូវចិត្ត និង​ការ​ថប់​អារម្មណ៍

អាការៈ និង​សញ្ញា​នៃ​ភាព​តាន​តឹង​ផ្លូវ​ចិត្ត​ជាក់​ស្ដែង​វា​បង្កប់​នៅ​ក្នុង​អារម្មណ៍ និង​កាយវិការ​សកម្ម​របស់​យើង​ប្លែកៗ គ្នា​រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ដូច​ជា បញ្ហា​សម្រាន្ត​មិន​លក់ រឹង​សាច់​ដុំ ឈឺ​សាច់​ដុំ ឈឺ​ក្បាល មាន​បញ្ហា​ក្រពះ​ពោះវៀន និង​អស់​កម្លាំង។ អាការៈ​ថប់​អារម្មណ៍ ផ្នែក​រាងកាយ គឺ​មាន​អាកប្បកិរិយា​ច្រាស​ច្រាល ថប់បារម្ភ ប្រែប្រួល​ទម្លាប់​ទទួលទាន រួម​មាន​ការ​មិន​សូវ​ទទួល​ទាន​អាហារ ឬ​ទទួលទាន​ច្រើន បាត់បង់​ភាព​រីករាយ​ អារម្មណ៍​ផ្លាស់​ប្ដូរ ឆាប់​ច្រឡោត ឆាប់​ខឹង និង​ធ្លាក់​ទឹកចិត្ត។

អំពីការព្យាបាល៖

ការហាត់ប្រាណ និង​លេង​កីឡា ស្ដាប់​ចម្រៀង ឬ​ច្រៀង​កម្សាន្ត មើល​ទូរទស្សន៍ ឬ​ភាពយន្ត​រឿង​ដែល​ចូល​ចិត្ត ភាព​យន្ត​តុក្កតា ជា​វិធី​កាត់​បន្ថយ​កត្តា​នាំ​ឱ្យ​ថប់អារម្មណ៍​មិន​ប៉ះពាល់​សុខភាព។ លោក​វេជ្ជបណ្ឌិត មុន្នី សុត្ថារ៉ា ណែនាំ​ថា អ្នក​មាន​បញ្ហា​ថប់​អារម្មណ៍​មិន​គួរ​ទទួលទាន​កាហ្វេ​ទេ ព្រោះ​វា​អាច​ធ្វើ​រំខាន​ដល់​ដំណេក៕

ផ្លែ​ត្របែក​ពិត​ជា​ផ្តល់​សារៈ​ប្រយោជន៍​ខ្លាំង​មែន ទាំង​មនុស្ស​ប្រុស​និងស្រី!

December 06, 2017 0
ផ្លែ​ត្របែក​ពិត​ជា​ផ្តល់​សារៈ​ប្រយោជន៍​ខ្លាំង​មែន ទាំង​មនុស្ស​ប្រុស​និងស្រី!
1-វាសំបូរទៅដោយ ជាតិកាល់ស្យូម, ប៉ូតាស្យូម, ជាតិដែក, ជាតិសរសៃ, វីតាមីន អា-បេ-សេ, សារធាតុ ហ្វូលិក និង ទឹកអាស៊ីត នីកូទីន
2-ការពារពីជំងឺមហារីក ក្រពេញប្រូស្តាត និង ការឡើង សំពាធឈាម
3-កាត់បន្ថយការឆាប់មករដូវ, ជំងឺហឺត, សំបោរ
4-បង្ការការក្អក,​ ផ្តាសាយ ដើម្បីធ្វើអោយ ការដកដង្ហើម មានចលនា ល្អប្រសើរ
5-ទប់ស្តាត់ការទល់លាមក, ជួយបង្កើនប្រព័ន្ធការ រំលាយអាហារ និងជួយសម្រក ទម្ងន់ 6-ប្រយុទ្ធប្រឆាំងនឹង ជំងឺទឹកនោមផ្អែម ដោយការ បញ្ចុះកម្រិត ជាតិស្ករ នៅក្នុងឈាម និង ជំងឺ scurvy បង្កឡើងដោយ ការតបអាហារ ដែលបណ្តាល អោយខ្វះ វីតាមីន សេ។

តើសិស្សដែលទទួលបរាជ័យក្នុងការសិក្សា បណ្តាលមកពីកត្តាអ្វីខ្លះ?

December 06, 2017 0
សិស្សដែលទទួលបរាជ័យក្នុងការងារសិក្សាបណ្តាលមកពី

+កត្តាសង្គម

-អំពើពាលាអាវាសែក្នុងសង្គម ឆក់ ប្លន់ កាប់សម្លាប់ ល្បែងស៊ីសង គ្រឿងញៀន...។
-លាអាវាសែរបស់បរទេស
-អំពើពុករលុយក្នុងសង្គម
-ភាពអត់ការងារធ្វើ ធ្វើឲ្យសិស្សបាក់ទឹកចិត្តក្នុងការសិក្សា


+កត្តាគ្រួសារ

-កង្វះខាតជីវភាពក្នុងគ្រួសារ
-គ្រួសារខ្វះការអប់រំឪពុកម្តាយគ្មានចំណេះ
-ដឹងនាំឲ្យគ្មានសមត្ថភាពអប់រំកូន
-ស្ថានភាពមិនចុះសំរុងក្នុងគ្រួសារ
-គ្រួសារគ្មានភាពកក់ក្តៅ
-ឪពុកម្តាយគ្មានមុខរបរច្បាស់លាស់បង្ខ
-ឲ្យកូនជួយធ្វើការងារចិញ្ចឹមជីវិត
-អំពើហិង្សាក្នុងគ្រួសារ
-ការលែងលះគ្នានាំឲ្យប៉ះពាល់ដល់ការសិក្សារបស់កូន


+កត្តាសាលារៀន
គ្រូបង្រៀនៈ

បរិយាកាសក្នុងម៉ោងបង្រៀនមិនគួរជាទីចាប់អារម្មណ៏របស់សិស្សសមត្ថភាពនៃការមិនគួរជាទីចាប់អារម្មណ៏របស់សិស្ស សមត្ថភាពនៃការបណ្តុះបណ្តាលនិងអប់រំមានកំរិតទាប ខ្វះសមត្ថភាពក្នុងការគ្រប់គ្រង


+បរិយាកាសថ្នាក់រៀនៈ

ការរៀបចំថ្នាក់រៀនមិនគោរពទៅតាមនិយាមគរុកោសល្យ (ថ្នាក់រៀនមានសិស្សច្រើនលើសលប់) ខ្វះខាតសម្ភារះ បង្រៀន...។

+កត្តាផ្ទាល់ខ្លួនៈ

-មិនខិតខំរៀនសូត្រ
-មានបញ្ញាអន់
-ការរីកលូតលាស់បុគ្គលិកលក្ខណៈមិនល្អ
-មានជម្ងឺប្រកាយ


តើពាក្យ អាចារ្យ មានន័យដូចម្តេច? ក្នុងពុទ្ធសាសនាគេចែកអាចារ្យជាជប៉ុនប្រភេទ?

December 06, 2017 0
ចូររៀបរាប់ពីប្រភេទអាចារ្យនីមួយៗ។

អាចារ្យ មានន័យថា អ្នកប្រដៅ ឬ ហាត់មារយាទ អ្នកប្រព្រឹត្តល្អ អ្នកធ្វើកាន់ត្រឹមត្រូវ អ្នកដែលសិស្សត្រូវគោរព អ្នកធ្វើប្រយោជន៏ ដល់សិស្ស,បង្រៀនចំណេះគេ , គ្រូបង្រៀន។



ក្នុងពុទ្ធសាសនាគេចែកអាចារ្យជា៥ ប្រភេទគឺៈ
-បព្វជ្ជាចារ្យៈ អាចារ្យបំបួស គឺភិក្ខុអ្នកបំបួស កុលបុត្រឲ្យបានជាសមណៈ។
-ឧបសម្បទាចារ្យៈ ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាឲ្យសាមណេរបានឧបសម្បទាជាភិក្ខុភាព (លោកគ្រូសូត្រ)។
- ឧទ្ទេសសាចារ្យៈ អាចារ្យបង្រៀនបាលី។ - និស្សយាចារ្យៈ អាចារ្យអ្នកឲ្យនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈឲ្យសិស្សនៅអាស្រ័យនឹងខ្លួនផង (គ្រូទទួលបន្ទុក)។
- ធម្មាចារ្យៈ អាចារ្យអ្នកបង្រៀន ធម៏អាថ៏ ឬបង្រៀនចំណេះ វិជ្ជាសិល្ប៏សាស្រ្តផ្សេងៗ។


Sunday, December 3, 2017

កំពង់​ស្ពឺ៖ ករណីគ្រឿងញៀន

December 03, 2017 1
កំពង់​ស្ពឺ​
៖​ កម្លាំង​នគរបាលការិ.ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​នគរបាល​ក្រុងច្បារមន​បង្ក្រាប​និងឃាត់មនុស្ស​ ៥នាក់​ ពាក់​ព័ន្ធ​បទល្មើស​រក្សា​ទុក​សារធាតុ​ញៀន​ដោយខុសច្បាប់​។ កាលពីថ្ងៃទី០៣​ ខែធ្នូ​ គស​២០១៧​ វេលាម៉ោង ១២:១៥នាទី នៅចំណុចភូមិអង្គប្រាសាទ សង្កាត់​ ច្បារមន​ ក្រុងច្បារមន មុខសញ្ញាប្រើប្រាស់គ្រឿងញៀនរក្សាទុកនូវសារធាតុញៀនខុសច្បាប់​ ០៥​ នាក់​ ៖

១-ឈ្មោះ ផេង រាជ ប្រុស អាយុ ២២​ ឆ្នាំ នៅភូមិអង្គ​ ប្រាសាទ សង្កាត់ច្បារមន ក្រុងច្បារមន។ ២-ឈ្មោះ ហឿន កុសល ប្រុស អាយុ ១៩ឆ្នាំ ៣-ឈ្មោះស៊ុន វ័រ ប្រុសអាយុ១៧ឆ្នាំភូមិខោប សង្កាត់​ រកាធំ ក្រុងច្បារមន។ ៤-ឈ្មោះ ណូយ ផានិត ប្រុស អាយុ ២០ឆ្នាំ ៥-ឈ្មោះច័ន្ទ សុខហៀង ប្រុស​ អាយុ២៣ឆ្នាំភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន។ ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក​ ០៣​ កញ្ចប់,ទូរស័ព្ទដៃ​ចាស់​ៗ​ ២គ្រឿង,ដាវ​ ១ដើម រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ករណីនេះការិយាល័យជំនាញកំពុងកសាងសំណុំ​ រឿងចាត់ការតាមនិតិវិធី ។

ប្រភព​ពី: ស្នងការដ្ធាននរគបាលកំពង់ស្ពឺ